មាតិកា
សកម្មភាព​ចុះចែកជូននូវ​អំណោយគ្រឿងឧបភោគ​បរិភោគ និងថរិកាមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ នៅ​ ឃុំអន្លង់វិល ស្រុកកណ្តៀង​ ​ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០១ តុលា ២០២២
86

ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ ប្រធាន​មន្ទីរ​ស្ដីទី​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្ត​ពោធិ៍សាត់​ ដឹកនាំដោយ​ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាល​ជាតិ តំណាង ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេត្តពោធិ៍សាត់ បាន​នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថរិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៤០គ្រួសារ ស្ថិតនៅ​ ឃុំអន្លង់វិល ស្រុកកណ្តៀង​ ​ខេត្តពោធិ៍សាត់​ ។ 

ដោយមានការចូលរួមពីលោកអភិបាលរងស្រុកកណ្តៀង លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត លោកមេភូមិ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមយុវជន ជាច្រើន​នាក់ទៀត​ ។ 

សូមបញ្ជក់ថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម​,​ មី​ ១កេស, ទឹកត្រី​ ១យួរ, ទឹក​ស៊ីអ៉ីវ​ ១យួរ, ម៉ាស់​ ១ប្រអប់, ភេសជ្ជៈ​១កេស​ និងថវិកា២ម៉ឺន​រៀលផងដែរ​ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter