ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្តីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន១២គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងលង់លិចលំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីក្រុមប្រឹក្សាក្រុង ក្រុមការងារមន្ទីរកសិកម្ម ក្រុមប្រឹក្សាសង្កាត់រលាប លោកមេភូមិ អនុភូមិ ។ លោក ឡាយ វិសិដ្ឋ បានមាន មតិសំណេះសំណាលដោយលើកឡើង៣ ចំណុច៖
- ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល
- ថែទាំសុខភាព (ការរស់នៅមានអនាម័យ និងការហូបចុកប្រចាំថ្ងៃឱ្យបានស្អាត)
- ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅនៅពេលយប់ព្រលប់
*ក្នុងឱកាសនោះដែរ ក្រុមការងារ បានចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០គីឡូក្រាម និង មី១០កញ្ចប់ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម