ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន លោកនាយសង្កាត់កំពង់លួង សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ វរសេនីយ៍ត្រី រ័ត្ន វិចិត្រ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង វរសេនីយ៍ទោ ជា រ៉ាដូ តំណាងអគ្គស្នងការនគរបាលជាតិ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ២៤នាក់ និងកាណូតចំនួន ៤គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទចាប់ពី ឃុំកំពង់លួង រហូតដល់ភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
វត្ថុតាងរួមមាន
- របាំងស្បៃមុង ០៦ខ្សែ ប្រវែង ១.៣០០ម៉ែត្រ
- លូកង ចំនួន ១០គ្រឿង
- បង្គោល ចំនួន ១២០ដើម
- ត្រីចំរុះទម្ងន់ ៣០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម