មាតិកា
កិច្ច​ពិភាក្សាស្ដីពីការរៀបចំធ្វើអង្គកឋិនទានសមាគម វេប្រគេន​ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស​ ក្នុងពុទ្ធសីមា វត្តកោះស្រែបុណ្យ ហៅវត្ត ចាន់សេរី នៅក្នុងឃុំ បាក់ចិញ្ចៀន ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៣ តុលា ២០២២
113

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា ប្រធានមន្ទីរស្ដីទី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោកប្រធាន ការិយាល័យរដ្ឋាភិបាល-បុគ្គលិក បានចូលរួមជួបប្រជុំពិភាក្សាជាមួយគណ:កម្មការវត្ត កោះស្រែបុណ្យ ហៅវត្ត ចាន់សេរី ក្រោម អធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី០១នាក់ ។គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សាពីការរៀបចំធ្វើអង្គកឋិនទានសមាគម វេប្រគេន ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា វត្តកោះស្រែបុណ្យ ហៅវត្ត ចាន់សេរី នៅក្នុងឃុំ បាក់​ចិញ្ចៀន ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter