មាតិកា
កិច្ចប្រជុំ ស្ដីពី ការពិគ្រោះយោបល់ជាមួយ អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហគមន៍ ដែលបានធ្វើប្រតិបត្តិការក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្ត​
ចេញ​ផ្សាយ ០៥ តុលា ២០២២
61

ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធានស្ដីទី​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​កិច្ចប្រជុំ ស្ដីពី ការពិគ្រោះយោបល់ជាមួយ អង្គការមិនមែន​រដ្ឋាភិបាល សមាគម សហគមន៍ ដែលបានធ្វើប្រតិបត្តិការក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្ត​ ក្រោមអធិបតី លោក គិត សុផា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ​ តាយ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។​ ដោយ​មានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អង្គការមិនមែនរដ្ឋាភិបាល មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង/ស្រុក ទទួលបន្ទុក និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter