មាតិកា
សកម្មភាព​បង្ក្រាបបទល្មើសនេសាទ​ចាប់ពី ឃុំកំពង់លួង រហូតដល់​ ភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៥ តុលា ២០២២
62

ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការជាមួយ​ យោធាខេត្ដ​ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ  ដែល​មានកម្លាំងសរុបចំនួន ១២នាក់ និងកាណូតចំនួន ២គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ​ចាប់ពី ឃុំកំពង់លួង រហូតដល់​ ភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ​ ។ ដោយ​វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី 
វត្ថុតាងរួមមាន
- របាំងស្បៃមុង ០៤ ខ្សែ ប្រវែង ៩៥០ម៉ែត្រ
- លូកង ចំនួន ០៦មាត់
- បង្គោល ចំនួន ៥៥ដើម
- ត្រីចំរុះទម្ងន់ ២០គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter