ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអភិបាលស្រុកកណ្ដៀង ដោយមានការចូលរួមពី មន្រ្ដីកសិកម្ម, លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងបានជួបពិភាក្សាជាមួយ លោកអភិបាលស្រុក, ចុះពិនិត្យលំនៅឋាន ប្រជាពលរដ្ឋ, វាលស្រែ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។ លោកអភិបាលរង ក៏បានផ្ដល់ជាថវិការផ្ទាល់ខ្លួនចំនួន ២០០.០០០រៀល រួមនឹងថវិការរដ្ឋបាលស្រុក កណ្ដៀង៨០០.០០០រៀល សរុប ១.០០០.០០០ រៀល បានជូនទៅសហគមន៍ ប្រជាការពារភូមិ ដេីម្បីយកទៅធ្វេីស្ពានឫស្សីឡេីងវិញ សម្រួលដល់ការឆ្លងកាត់ របស់ប្រជាពលរដ្ឋ ។ លោក អភិបាលរង ក៏បានផ្ដល់ជាអនុសាសន៍ជាច្រេីនពាក់ព័ន្ធ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ គួរសាងសង់ទ្វាបិត ឬទំនប់ ដេីម្បីងាយស្រួល និងត្រូវស្រង់ទិន្នន័យទាំងអស់ ពាក់ព័ន្ធដំណាំស្រូវ ឬដំណាំរួមផ្សាំផ្សេង, ការខូចខាតផ្លូវ ឬតម្រូវការបន្ថែមដែលចាំបាច់របស់ប្រជាពលរដ្ឋ ។