មាតិកា
ប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់រដ្ឋបាលរាជធានីខេត្ត ប្រចាំនព្វមាស ឆ្នាំ២០២២ តាម​ប្រព័ន្ធ​អនឡាញ​ Zoom Meeting
ចេញ​ផ្សាយ ០៥ តុលា ២០២២
92

ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ រួមជាមួយ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលលោក ឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្ម កសិកម្ម និងមន្រ្តី ជួរក្រោយ ដែលមាននាក់ចូលរួមសរុប​ ០៤នាក់ បានចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់រដ្ឋបាលរាជធានីខេត្ត ប្រចាំនព្វមាស ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងប្រធានក្រុមការងារសម្របសម្រួលនិងអនុវត្តការពង្រឹងកិច្ចដំណើរការកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការ ដោយ មានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ លោកស្រី តំណាងអង្គភាពចំណុះក្រសួង -​ អង្គភាពច្រកចេញចូលរាជធានីខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទាំង២៥ សរុប ១៤៦នាក់ 

ចំនួនអ្នកចូលទស្សនា
Flag Counter