ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម ដោយ មានការចូលរួម ពី លោក ហៃ ធូរ៉ា ប្រធានស្តីទីមន្ទីរ និងជាអនុប្រធានកម្មវិធី ASPIRE ខេត្ត ចុះពិនិត្យ ការងារកសិកម្មក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ និងជួបជាមួយអាជ្ញាធរឃុំរំលេច ដើម្បីពីភាក្សា ការងារបង្កបង្កើនផល បញ្ហាជំនន់ទឹកភ្លៀង ប្រព័ន្ធផ្តល់របាយការណ៍និងស្ថិតិកសិកម្ម ។ បន្ទាប់មក លោក អភិបាលរងខេត្ត បានបន្តដំណើរ ពិនិត្យដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះ ម៉ែន សាមឿត នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់បានដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៣ខ្នង បច្ចុប្បន្នដំណាំកំពុងដំណាក់កាលលូតលាស់ ថែទាំ និងប្រមូលផលជាបណ្តើរៗ ជាក់ស្តែង កសិករកំពុងប្រមូលផលស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់១ខ្នង បានចំនួន ៥០០គីឡូក្រាម លក់បានតំលៃ ៤.០០០រៀល ក្នុង១គីឡូក្រាម សរុបជាទឹកប្រាក់ ២.០០០.០០០រៀល ដោយឈ្មួញប្រមូលទិញដល់ទីតាំងផ្ទាល់ ។ ចំពោះកសិករមានផែនការបណ្តុះពូជដំណាំ(កូនខាត់ណា និងកូនស្ពៃក្រញាញ់) សម្រាប់ដាំវគ្គបន្តទៀតបន្ទាប់ពីប្រមូលផលអស់ ។