មាតិកា
ការចុះពិនិត្យស្ថានភាពទឹកជំនន់​ និងចាត់វិធានការទប់ស្កាត់ ចាប់ពីចំណុចភូមិស្ពានថ្ម​ រហូតដល់ចំណុចភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៨ តុលា ២០២២
70

ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ ប្រធានស្តីទីមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តពោធិ៍សាត់​ ដឹកនាំដោយ​លោក ឡាយ​ វិសិដ្ឋ​  អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត​ រួមដំណេីរ​ដោយ​លោក ចាប​ នាង​ អភិបាលក្រុងពោធិ៍សាត់​ ក្រុមប្រឹក្សាសង្កាត់រលាប​ ​និងប្រជាការពារ​ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់ ព្រមទាំងប្រមូលកំលាំងច្រកខ្សាច់​ ទប់ទឹកជំនន់តាមបណ្តោយស្ទឹង​ និងផ្តល់នូវសំបកបាវចំនួន​ ៥០០​ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយបន្ទាន់ ចាប់ពីចំណុចភូមិស្ពានថ្ម​ រហូតដល់ចំណុចភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter