មាតិកា
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការនិងការរៀបចំការដំឡើងឋានន្តរស័ក្តិនិងថ្នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តកែប
ចេញ​ផ្សាយ ០៩ តុលា ២០២២
65

ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ,​ លោក ម៉ែន វណ្ណ: អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក, លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក កង ចរិយា មន្រ្តីការិយាល័យ​រដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការនិងការរៀបចំការដំឡើងឋានន្តរស័ក្តិនិងថ្នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តកែប ក្រោមអធិបតីភាព លោក ខឹម បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តកែប​ ។
សមាសភាពចូលរួម:
-លោក កោះ ឈីណូ អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-លោក លោកស្រីអញ្ជើញមកពីអគ្គាធិការដ្ឋាន ,រដ្ឋបាលព្រៃឈើ ,វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ,នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ,នាយកដ្ឋាននីតិកម្មកសិកម្ម ,នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងបណ្តាមន្ទីររាជធានីខេត្តក្រុងទំាង៦។ ចំនួនអ្នកចូលរួមសរុប ៣៧នាក់, ស្រ្តី១៥នាក់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter