មាតិកា
វគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តបញ្ចូលទិន្នន័យនៃទម្រង់កំណត់ត្រា និងវាយតម្លៃវគ្គបណ្តុះបណ្តាលទៅក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា​ (HRMIS) តាមប្រព័ន្ធ​ Zoom Meeting នៅមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១០ តុលា ២០២២
101

ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២​ លោក ម៉ែន វណ្ណៈ​ អនុប្រធានការិយាល័យ​រដ្ឋបាល-បុគ្គលិក,​ លោកស្រី​ សួង កញ្ញា អនុប្រធានការិយាល័យ​រដ្ឋបាល-បុគ្គលិក​ និង កញ្ញា ប៊ី ចាន់ធាង មន្រ្តីកិច្ចសន្យា ខណ្ឌរដ្ឋបាលជលផល បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តបញ្ចូលទិន្នន័យនៃទម្រង់កំណត់ត្រា និងវាយតម្លៃវគ្គបណ្តុះបណ្តាលទៅក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា​ (HRMIS) តាមប្រព័ន្ធ​ Zoom Meeting ក្រោមអធិតីភាព លោក ហុង ហុី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនិតិកម្មនៃរដ្ឋបាលជលផល ។ សមាសភាពចូលរួម៖​
-​ លោក លោកស្រី អញ្ជើញមកពីខណ្ឌរដ្ឋបាលជលផល, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត​ ។ អ្នកចូលរួមសរុប ៥៦នាក់​ ។ 
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលមាន៖
-​ ការបញ្ចូលទិន្នន័យកំណត់ត្រា និងវាយតម្លៃវគ្គបណ្តុះបណ្តាលក្នុងប្រព័ន្ធ HRMIS​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter