ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមកម្មវិធីក្រុងពាលីទូកង ឈ្មោះ តេជោសែនជ័យបារមីវត្តលលកសចាស់ ដែលជាគំនិតផ្តូចផ្តើមកសាង និងឧបត្ថមដោយ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងព្រះចៅអធិការវត្ត នៅបរិវេណវត្តលលកសចាស់ ភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមាន សមាសភាពចូលរួម៖ ចៅអធិការវត្តលលកសចាស់ គណ:កម្មការគ្រប់គ្រងទូកង និងកីឡាករ សរុប ៤០នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម