ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារ ASPIRE ខេត្តពោធិ៍សាត់បានចូលរួមកិច្ចប្រជុំចាប់ផ្ដើមបេសកកម្មតាមរយៈ ប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom Meeting) របស់ក្រុមបេសកកម្មមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្នុងគោលបំណងពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE (Programme Completion Report - PCR) ដែលមានការចូលរួម ពីតំណាង IFAD, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC), លេខាធិការដ្ឋានគ.ជ.អ.ប (NCDD), ក្រុមការងារលេខាធិការដ្ឋានកម្មវិធី, អគ្គនាយកដ្ឋានកសិកម្ម, នាយកដ្ឋានផែនការ ស្ថិតិ, នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលាប, និងមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ចាម និងខេត្តកណ្ដាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម