ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្ដីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងប៉ះពាល់ដោយទឹកជំនន់ នៅក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្រោយពីទទួលបានបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាសេនាធិការ និងជាប្រតិបត្តិករ លើសមរភូមិគ្រោះមហន្តរាយនោះ, ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបន្តដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ឡាយ វិសិដ្ឋ អភិបាលរង តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមនិងមន្រ្ដីពាក់ព័ន្ធជាច្រេីនទៀត ។