មាតិកា
កិច្ចប្រជុំ​បន្ទាន់​ ក្នុងការពន្លឿន​ ស្តារដំណាំឡើងវិញឱ្យទាន់ពេលវេលា​ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១១ តុលា ២០២២
64

ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ ប្រធានស្ដីទី​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំក្រុមការងារគោលដៅបន្ទាន់មួយ ក្នុងការពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃ លើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំ ដល់កសិកររងគ្រោះ មានលទ្ធភាពអាចស្តារដំណាំឡើងវិញទាន់ពេលវេលា។​ ក្រោមអធិបតីភាព​ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ។ 

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះពិនិត្យជាក់ស្តែងក្នុងខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកអភិបាល អភិបាលរងក្រុងស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់មួយចំនួនទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter