មាតិកា
កិច្ចប្រជុំ​ស្តីពីការចុះវាយតម្លៃ ការត្រៀម​ និង​រៀបចំសំណើរ​គ្រាប់ពូជស្រូវ និងគ្រាប់ពូជ​បន្លែ សម្រាប់​ផ្តល់ជូនដល់កសិករ ដែលរងការខូចខាត​ដោយជំនន់ទឹកភ្លៀង​ តាមប្រព័ន្ធអនឡាន​ Zoom Meeting នៅសាល​ប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១២ តុលា ២០២២
114

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធាន​ស្ដីទី​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តពោធិ៍សាត់​ និងលោក​ មាស​ សេត​ ប្រធាន​ការិយាល័យ​ ក្សេត្រសាស្រ្ត​ និងផលិតភាពកសិកម្ម​ បានអញ្ជេីញ​ចូលរួមប្រជុំ ស្តីពីការចុះវាយតម្លៃ ការត្រៀម​ និង​រៀបចំសំណើរ​គ្រាប់ពូជស្រូវ និងគ្រាប់ពូជ​បន្លែ សម្រាប់​ផ្តល់ជូនដល់កសិករ ដែលរងការខូចខាត​ដោយជំនន់ទឹកភ្លៀង​ នៅសាល​ប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​ តាមប្រព័ន្ធអនឡាន​ Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តមវង្ស សណ្តាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធានលេខា​ធិការដ្ឋាន នៃប្រព័ន្ធ​ស្បៀងបម្រុងកម្ពុជា (បសបក)​ ដោយមានការចូលរួមពី​ លោក​ ឡាយ​ វិសិដ្ឋ​ អភិបាល​រងនៃគណៈអភិបាលខេត្តពោធិ៍សាត់​ ជាគណអធិបតី​ និង​មន្ទីរ ពាក់ព័ន្ធ​ អភិបាលស្រុក/ក្រុង លោកមេឃុំ ចៅសង្កាត់ មកពីបណ្តាស្រុក/ក្រុងក្នុងខេត្តទាំងមូលសរុប​ ៥៩នាក់ ស្រី​ ៧នាក់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter