មាតិកា
កិច្ចប្រជុំ​ ឆ្លងរបាយការណ៍ប្រចាំខែកញ្ញា និងប្រចាំត្រីមាស ទី៣ ឆ្នាំ២០២២​,​ ត្រួតពិនិត្យរបាយការណ៍របស់អនុគណៈកម្មការទាំង៦ នៃពិធីបុណ្យអុំទូករបស់ខេត្ត និងបែងចែកភារកិច្ចរបស់គណៈអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ តុលា ២០២២
58

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធាន​ស្ដីទី​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចួលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ចេង​ ឡៃ អភិបាលរងតំណាង ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុង/ស្រុក នាយក នាយករងទីចាត់ការ និងមន្ទីរពាក់ព័ន្ធយ៉ាងច្រើន​ ។ ខ្លឹមសារសំខាន់មានជារួម:
១.ឆ្លងរបាយការណ៍ប្រចាំខែកញ្ញា និងប្រចាំត្រីមាស ទី៣ ឆ្នាំ២០២២ ដើម្បីកែសម្រួល មុនឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ ខាងមុខ, 
២.ត្រួតពិនិត្យរបាយការណ៍របស់អនុគណៈកម្មការទាំង៦ នៃពិធីបុណ្យអុំទូករបស់ខេត្ត និង
៣.បែងចែកភារកិច្ចរបស់គណៈអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter