មាតិកា
ស្ថានភាពសត្វនៅតំបន់រងប៉ះពាល់​ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃអង្គារទី ១១ ខែ តុលា​ ឆ្នាំ២០២២
ចេញ​ផ្សាយ ១២ តុលា ២០២២
57

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​ លោក​ ផាត់​ សារុន​ ប្រធាន​ការិយាល័យផលិតកម្ម​ និងបសុព្យាបាល​ បានដឹកនាំមន្រ្តីការិយាល័យមន្ទីរ និងផ្នែកផលិតកម្ម​ និង​បសុព្យាបាល ប្រចាំស្រុកកណ្តៀង ចុះពិនិត្យស្ថានភាពសត្វនៅតំបន់ឬភូមិមួយចំនួន រងប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងឃុំស្រែស្តុក​ ស្រុក​កណ្តៀង បានត្រឡប់មកសភាពធម្មតាវិញទូទាំងឃុំ​ (គ្មានទឹកជុំនន់) ដោយគ្មានការផ្ទុះជំងឺសត្វឡើយ ក្នុងពេលនោះដែរ​ ក្រុមការងារក៏បានផ្ដល់​ថ្នាំព្យាបាលសត្វមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វ ក្នុងឃុំស្រែស្តុក សម្រាប់ទប់ស្កាត់មិនឱ្យមានជំងឺឆ្លង​ ។
ចំពោះសត្វគោ ក្របី នៅឃុំខាងលេីត្រូវបានទទួលការ​ចាក់វ៉ាក់សាំងសារទឹកបាន ៦០% ហេីយ​ ។
សូមបញ្ជាក់ថា​៖​ មកទល់ពេលនេះ ជំនន់ទឹកភ្លៀងបាន​ស្រកជាបណ្ដេីរហេីយ​បានចំនួន​ ៨ភូមិ​ ក្នុងចំណោម​ ៥០ភូមិ​ដែលរងផលប៉ះពាល់​ ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter