ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឧត្តមភរិយា ព្រមទាំងក្រុមគ្រួសារ បងប្អូន រួមជាមួយ លោក ហៃ ធូរ៉ា ប្រធានស្ដីទី លោក លោកស្រីអនុប្រធានមន្ទីរ និងប្រធានការិយាល័យជំនាញ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងពុទ្ធសាសនិក ពុទ្ធបរិស័ទ មកពី ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ជាម្ចាស់ដើមកឋិនយ៉ាងច្រើនកុះករ បានដង្ហែអង្គ កឋិនទានសាមគ្គី នៅវត្តកោះស្រែបុណ្យ (ហៅវត្ត ចាន់សេរី) នៅភូមិចាន់សេរី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបាននាំយកនូវ ត្រៃយ៍ ជីវនិងបច្ច័យ គ្រឿងសក្ការៈផ្សេងៗ ប្រគេនព្រះសង្ឃដែលរង់ចាំវស្សា អស់មួយត្រីមាស និងដង្ហែរជុំវិញព្រះវិហារចំនួនបីជុំ ស្របទៅតាមក្បូនច្បាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលបាន
បន្សល់ទុកជាយូរលង់ណាស់មកហើយ ជូនដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រតិបត្តិបន្ត ។