មាតិកា
កិច្ចប្រជុំស្នើសុំកិច្ចសហការណ៍គម្រោងរបស់អង្គការ សេដ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា នៅបន្ទប់ប្រជុំ​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៣ តុលា ២០២២
117

ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក  ឡាយ  វិសាល  ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងលោក សៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំស្នើសុំកិច្ចសហការណ៍គម្រោងរបស់អង្គការ សេដ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា ដែលដឹកនាំដោយ លោក ធី ពន្លក អ្នកសម្របសម្រួលអង្គការ និង អ្នកគ្រប់គ្រងប្រចាំខេត្តពោធិ៍សាត់ សរុបចំនួន ០៥នាក់ នៅសាលប្រជុំតូចមន្ទីរកសិកម្ម ។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាផ្តោតសំខាន់៖
១.បង្ហាញពីសាវតា និងការជ្រើសរើសតំបន់គោលដៅនៃការអនុវត្ត លើសហគមន៍កសិកម្ម ចំនួន០២ (សហគមន៍កសិកម្ម ផ្ទះរុងរុងរឿង និង សហគមន៍លាចរីកចំរើន ដោយបន្តពីគម្រោង ICCO Cooperation
២.ពិភាក្សាលើជម្រើសនៃការគាំទ្របច្ចេកទេសពីការិយាល័យជំនាញរបស់ មន្ទីរកសិកម្ម ដើម្បីបង្កើតមុខរបរផលិតកម្មកសិកម្ម ឈានទៅរកទីផ្សារ
៣.រៀបចំផែនការសកម្មភាពរវាងមន្ទីរ និងអង្គការសេដ​ដើម្បីចុះអនុវត្តសកម្មភាពគាំទ្របន្ត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter