ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ, លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងកញ្ញា ឆឹម គឹមអុី មន្រ្តីការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២ តាមប្រព័ន្ធZoom Meeting នៅមន្ទីរកិច្ចការនារី ខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ សមាសភាពចូលរួមមាន:
- អ្នកតំណាងជាស្រ្តីថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន
- លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំតាមបណ្តាអង្គភាពជុំវិញខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម