មាតិកា
ស្ថានភាពសត្វនៅតំបន់រងប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ តុលា ២០២២
60

ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២​ លោក​ ផាត់​ សារុន​ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ បានដឹកនាំក្រុមការងារ​ចុះពិនិត្យស្ថានភាព​សត្វនៅតំបន់​ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ចំរើនផល និងលលកស ក្រុងពោធិ៍សាត់ ដោយ​សង្កេតឃើញថា ភូមិដែលមានការរាយការណ៍បានលិចលង់ទឹកនោះត្រូវបានទឹកជំនន់ស្រកចុះផុតពីដីលំនៅដ្ឋាន​ និងមិនមានបញ្ហាសុខភាពសត្វឬមានផ្ទុះជំងឺសត្វឡើយ ។
សូមបញ្ជាក់ថា៖​ ក្នុងថ្ងៃទី១២​ តុលានេះ​ ឆ្នាំ​២០២២ ភូមិដែលវិលមកសភាពធម្មតាពីការប៉ះពាលនៃទឹកជំនន់ត្រូវបានដកចេញពីតារាងរបាយការណ៍សត្វរងប៉ះពាល់ទឹកជំនន់មានចំនួន១៧ភូមិ ។ បើគិតពីពេលចាប់ផ្តើមមកដល់ថ្ងៃនេះ​ភូមិដែលបានវិលមកធម្មតាវិញសរុបចំនួន ៥០%ហេីយ​ ស្មេីហ្នឹង​ ២៥ភូមិ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter