ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និង លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យទទួលការងារបន្ទុក គ្រប់គ្រងបុគ្គលិកបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ និងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំក្រុមប្រឹក្សា សាលាខេត្តពោធិ៍សាត់ក្រោម អធិបតីភាព ឯកឧត្ដម ស សាម៉ីឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយសហការរវាងក្រសួងមុខងារសាធារណៈ ជាមួយនិងរដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការផ្សព្វផ្សាយនេះឡើង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម