មាតិកា
ប្រជុំស្តីអំពីវេទិកា និងពិធីប្រគល់ពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន តាមប្រព័ន្ធ Zoom​ Meeting នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៤ តុលា ២០២២
60

ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២​ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ,លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងកញ្ញា ឆឹម គឹមអុី មន្រ្តីការិយាល័យ​ផែនការ-គណនេយ្យ បានចូលរួមប្រជុំស្តីអំពីវេទិកា និងពិធីប្រគល់ពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន តាមប្រព័ន្ធ Zoom​ Meeting នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកជំទាវគតិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីដោយមានសមាសភាពចូលរួម ពីអ្នកតំណាងនិងមន្រ្តីជាន់ខ្ពស់របស់អាស៊ាន អគ្គរាជទូតបណ្តាប្រទេសអាស៊ាន កាណាដា និងអូស្រ្តាលី ប្រចាំកម្ពុជា ក្រសួង/ស្ថាប័ន និងដៃគូពាក់ព័ន្ធ និង អ្នកចូលរួមតាមប្រព័ន្ធវីដេអូនៅតាមបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ​ ។​ សរុប​ចំនួនអ្នកចូលរួម​ ២០០នាក់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter