មាតិកា
កិច្ចប្រជុំអាណត្តិប្រចាំខែតុលា ឆ្នាំ ២០២២ នៅបន្ទប់​ប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៤ តុលា ២០២២
60

ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័ផលិតកម្ម និង បសុព្យាបាល ដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែតុលា ឆ្នាំ ២០២២ ជាមួយផ្នែកផលិកម្ម និងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកនិង ការិយាល័យអភិវឌ្ឍន៍សហគមន៍ និងធនធានមនុស្សក្រុងនៃខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។​
លទ្ធផលនៃកិច្ចប្រជុំ
-​ ស្ថានភាពទឹកជំនន់មានការស្រកចុះ ឬមិនមានភ្លៀងបន្ថែមទេ ចំពោះសត្វក្នុងតំបន់រងប៉ះពាល់ទឹកជំនន់ មិនមាន​បញ្ហាខ្វះទីទួលសុវត្ថិភាព ការលិចលង់ទឹក ឬសត្វមានជំងឺផ្សេងៗឡើយ ។
- ស្ថានភាពជំងឺឆ្លងសត្វទូទាំងខេត្តគឺមិនមានសត្វផ្ទុះជំងឺគួរឱ្យកត់សម្គាល់ឡើយ​ ។ 
- ការបង្កាត់ពូជគោសិប្បនិម្មិតក្នុងខែនេះបានចំនួន២៥ ក្បាល និងកូនគោបានកើតចំនួន១៩ ក្បាល/កូនញី​១១ក្បាល ។
 - ការអនុវត្តតួនាទី ភារកិច្ចនៃសេចក្តីណែនាំអន្តរ​ក្រសួង​លេខ៣២៧ សណន-កសក ជាប្រចាំ និង មានការសហការល្អជាមួយអង្គភាពច្រកចេញ ចូលរដ្ឋបាលខេត្ត​ ។ 
  *បញ្ហាជួបប្រទះ
- ការសាងសង់ឡជីវឧស្ម័នក្នុងខែនេះ (គ្មាន)​ ដោយមូលហេតុ​ ភ្លៀងច្រេីន​ និងទឹកជំនន់
- ទីសត្តឃាតនៅក្រុងពោធិ៍សាត់ត្រូវបានផ្អាកឬបិទជាបណ្តោះអាសន្ន ដោយសារលិចទឹកជំនន់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter