មាតិកា
កិច្ចប្រជុំ គណៈកម្មការទូកង«តេជោសែនជ័យបារមីវត្តលលកសចាស់»​ នៅ​បន្ទប់ប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៤ តុលា ២០២២
63

ថ្ងៃសុក្រ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២  លោក ហៃ ធូរ៉ា ប្រធានស្ដីទី​ មនមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​បានដឹកនាំកិច្ចប្រជុំ គណៈកម្មការទូកង«តេជោសែនជ័យបារមីវត្តលលកសចាស់»ដោយមានការចូលរួមពី លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័ ជំនាញសរុប ១៣នាក់/ស្រី ០២នាក់ ។គោលបំណងនៃកិច្ចប្រជុំ មានជារួម៖
១.បែងចែកតួនាទី សមាជិកជួយការងារ និងគាំទ្រតាមផ្នែក
២.ជំរុញការ កៀរគរ​ថវិកា សំភារៈ សម្រាប់ជួយផ្គត់ ផ្គង់ជាម្ហូបអាហារ ភេសជ្ជៈ និងថវិកា ដល់ក្រុមកីឡាករទូកង ក្នុងពីធីប្រណាំងទូកង ក្នុងខេត្តពោធិ៍សាត់របស់យើងដែលប្រព្រិត្តទៅនៅថ្ងៃទី១៦​ ដល់ទី​១៨ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
៣.ពិភាក្សាបទពិសោធន៍របស់ក្រុមការងារមន្ទីរ ដើម្បីស្វែងរកជំរើសនៃការជួយគាំទ្រ ធ្វើយ៉ាងណាឈានយកជ័យលាភី ក្នុងពេលប្រណាំងឱ្យបាន​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter