មាតិកា
ការចុះពិនិ្យស្ថានភាពសុខភាពសត្វនៅតាមបណ្តាភូមិមួយចំនួនដែលរងប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅក្នុងឃុំស្វាយកែវ​ និងឃុំអូរតាប៉ោង
ចេញ​ផ្សាយ ១៥ តុលា ២០២២
168

ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២​ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ និងមន្ត្រីផ្នែកផលិតកម្មនិងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកបាកាន បានចុះពិនិ្យស្ថានភាពសុខភាពសត្វនៅតាមបណ្តាភូមិមួយចំនួនដែលរងប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅក្នុងឃុំស្វាយកែវ​ និងឃុំអូរតាប៉ោង ។ សង្កេតឃើញថា​ មិនមានភ្លៀងធ្លាក់ទេ ទឹកជំនន់បានស្រកចុះពីដីភូមិ  សត្វមិនមានបញ្ហាពីជម្រក ចំណីនិងមិនមានការផ្ទុះជំងឺសត្វឡើយ ។ ក្នុងពេលនោះបានណែនាំដល់ម្ចាស់សត្វមានការថែទាំ ផ្តល់ចំណីគ្រប់គ្រាន់ តាមដានសុខភាពជាប្រចាំនិងពេលសត្វមានជំងឺរាយការណ៍ដល់ភ្នាក់ងារសុខភាពសត្វភូមិឬពេទ្យសត្វស្រុក ។

ចំនួនអ្នកចូលទស្សនា
Flag Counter