ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្តីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈកម្មវិធីប្រណាំងទូកង នៅថ្ងៃទី១៦-១៧-១៨ ខែ តុលា ឆ្នាំ ២០២២ ជាមួយគណៈកម្មការទូកង«តេជោសែនជ័យបារមីវត្តលលកសចាស់»ដោយមានការចូលរួមពី លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក តំណាងក្រុមកីឡាករ សរុប០៨រូប/ស្រី ០១រូប ។
គោលបំណងនៃកិច្ចប្រជុំ មានជារួម៖
១. ពិភាក្សាពីបច្ចេកទេស និងបទពិសោធន៍កន្លងមក របស់ក្រុមកីឡាករ ដើម្បីស្វែងរកជំរើសល្អ ឈានយកជ័យលាភី ក្នុងពេលប្រណាំង។
២.បង្ហាញពីការផ្គត់ផ្គង់ របស់មន្ទីរ ដូចជា ម្ហូបអាហារ ភេជ្ជសៈ និងថវិកាសម្រាប់កីឡាករ រយៈពេល០៣ថ្ងៃ
៣.បញ្ហាផ្សេងៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម