មាតិកា
ពិធីសំណេះសំណាល សួរសុខទុក្ខដល់គណ:កម្មការ និងក្រុមកីឡាករទូកង នៅបរិវេណវត្តលលកស នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៦ តុលា ២០២២
56

ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា​ ប្រធានស្ដីទី​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និង ក្រុមការងារ បានចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខដល់គណ:កម្មការ និងក្រុមកីឡាករទូកង តេជោសែនជ័យបារមីវត្តលលកសចាស់ នៅបរិវេណវត្តលលកស ក្រោមការដឹកនាំពី លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តនៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ៤០នាក់​ ។ លោកអភិបាលរង បានផ្តាំផ្ញើដល់កីឡាករទូកង ខិតខំប្រឹងរែងអុំទូក ដើម្បីឈានយកជ័យលាភី ក្នុងពីធីប្រណាំងទូកង ក្នុងខេត្តពោធិ៍សាត់របស់យើងដែលប្រព្រិត្តទៅនៅថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ ២០២២ ឱ្យទទួលបានជោគជ័យ ។ ជាមួយគ្នានេះ លោកអភិបាលរង បានផ្តល់បន្ថែមនៅ មួក,​ ខោខ្លី និង ថវិកាជូនក្រុមកីឡាករ​ចំនួន ១.២៧៥.០០០រៀល ។​ ដោយឡែកនៅថ្ងៃប្រណាំងទូក រយៈពេល០៣ថ្ងៃ មន្ទីរកសិកម្ម​ នឹង​ជួយជាភេសជ្ជៈ ខារ៉ាបាវ ចំនួន ១៥កេស ទឹកផ្លែឈើ ៣កេស ទឹកសុទ្ធ ៥០យួរ និងអាហារពីរពេល សម្រាប់កីឡាករបន្ថែមទៀត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter