មាតិកា
ការចូលរួមដាក់តាំង​ផលិតផល​ បន្លែផ្លែឈេីសុវត្ថិភាព​ ក្នុងពិធីអបអរសាទ​ បុណ្យអុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ តុលា ២០២២
79

ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមតាំងផលិតផលបន្លែចម្រុះ និងផ្លែឈើហូបផ្លែ សុត្ថិភាព រួមមាន ម្រះ ត្រសក់ ម្នាស់ សណ្តែកកួរ ត្រឡាច ឱឡឹកលឿង ផ្លែទាប ព្រីង ក្រូចពោធិ៍សាត់ ត្រប់ស្រួយ ម្ទេសដៃនាង ក្រូចឆ្មា និងល្មុត ចំនួន១ស្តង់នៅក្នុងកម្មវិធីអបអរពិធីបុណអុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឆ្នាំ២០២២ ក្នុងខេត្តពោធិ៍សាត់​ ។ ការទទួលទានបន្លែនិងផ្លែឈើសុវត្ថិភាពនាំមកនូវសុខភាពល្អ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter