មាតិកា
អបអរពិធីបុណ្យអុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឆ្នាំ២០២២
ចេញ​ផ្សាយ ១៧ តុលា ២០២២
58

ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងជាសមាជិកសាខាបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី សួង កញ្ញា ប្រធានបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចូលរួមកម្មវិធីអបអរពិធីបុណ្យអុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​ ឆ្នាំ២០២២ របស់ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។
សមាសភាពចូលរួម៖
-​ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់។
-​ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ បណ្តាមន្ទីរជុំវិញខេត្ត
-​ លោកជំទាវ លោកស្រី ប្រធាន អនុប្រធាន និងសមាជិកាកិត្តិយស សាខាសមាគមនារីខេត្ត
-​ លោកជំទាវ លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកា គណកម្មការសាខាសមាគមនារីខេត្ត
-​ លោកស្រីប្រធាន អនុប្រធាននៃអនុសាខា និងបណ្តាញសមាគមនារី បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។
-​ លោក លោកស្រីជាមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន យ៉ាងច្រើនកុះករ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter