មាតិកា
កម្មវិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០២២ ខួបលើកទី៤២ក្រោមប្រធានបទ “មិនទុកឱ្យនរណាម្នាក់អត់ស្បៀង​ នៅខេត្ត​កំពង់ឆ្នាំង​
ចេញ​ផ្សាយ ១៨ តុលា ២០២២
65

ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់​ និង​លោក​ ហ៊ន់​ សុវណ្ណ​ ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​ បានចូលរួមកម្មវិធីប្រារព្ធខួបលើកទី៤២ ទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ “មិនទុកឱ្យនរណាម្នាក់អត់ស្បៀង៖ ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ”
ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ៀ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកអភិបាលរងនៃគណអភិបាលខេត្តកំពង់ឆ្នាំង
កម្មវិធីនេះរៀបចំនៅខេត្តកំពង់ឆ្នាំង​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter