មាតិកា
ពិធីប្រកាសចូលកាន់តំណែងរបស់​ ឯកឧត្ដម ឌិត ទីណា ជារដ្ឋមន្ត្រីថ្មី​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ
ចេញ​ផ្សាយ ១៨ តុលា ២០២២
65

ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធានស្ដីទី​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមពិធី​ប្រកាសតែងតាំង​ ​ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីថ្មី ​នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯក​ឧត្តម វេង សាខុន ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ ។ 

ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានប្រព្រឹត្តទៅ នៅអគារ​ក្រសួង​កសិកម្ម​ ក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter