ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុកបាកាន បានចុះពិនិត្យស្ថានភាពសត្វនៅបណ្តាភូមិ ឃុំនៃស្រុកបាកានដែលជាភូមិទើបតែបញ្ចប់ពីទឹកជំនន់លិចគឺ នៅឃុំស្វាយដូនកែវមានភូមិកំប៉ាង ភូមិកំប៉ូតអាងនិងភូមិច្រប់, នៅឃុំអូរតាប៉ោងមានភូមិ ស្តុកឃ្លោក ភូមិស្រះរុណ ។ បានជួបភ្នាក់សុខភាពសត្វភូមិ លោកមេភូមិ ។ ជាក់ស្តែងសត្វមិនមានបញ្ហាទេគឺ មិនផ្ទុះជំងឺសត្វ សត្វមានទីទួលសុត្ថិភាពគ្រប់គ្រាន់ និងអាចរកចំណីអាហារផ្គត់ផ្គង់បាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម