មាតិកា
កិច្ចប្រជុំ​​ត្រៀមទទួល​បដិសណ្ឋារកិច្ច ស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចែកជូនស្រូវពូជដល់ប្រជាពលរដ្ឋ​ នៅសាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១៩ តុលា ២០២២
94

ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ ប្រធាន​ស្ដីទី​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​កិច្ចប្រជុំ​ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមាន​ការ​ចូលរួមពីសំណាក់ ឯកឧត្តម គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់​អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត​ ។ ក្រោមការ​ដឹកនាំដោយ​ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ ដេីម្បី​ត្រៀមទទួល​បដិសណ្ឋារកិច្ច ស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។ ក្នុងគោលបំណង​ជួបសំណេះសំណាលជា​មួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ក្នុងខេត្តពោធិ៍សាត់ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ដោយ​សារ​គ្រោះទឹកជំនន់នាពេលកន្លងទៅថ្មីៗ​ នេះ​ដេីម្បីជាទុនក្នុងការបង្កបង្កេីនផលតទៅមុខទៀត ។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter