មាតិកា
កិច្ចប្រជុំពិភាក្សាត្រៀមលក្ខណ:បែងចែកតួនាទីភារកិច្ច ទទួលខុសត្រូវក្នុងកម្មវិធីសំណេះសំណាល​ និងចែក​ស្រូវពូជ​ដល់ប្រជាពលរដ្ឋចំនួន​ ៥.១៤៥គ្រួសារ​ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​
ចេញ​ផ្សាយ ២០ តុលា ២០២២
79

ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ ប្រធានស្ដីទី​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំ​ នៅសាលប្រជុំ​មន្ទីរ​ ដេីម្បីពិភាក្សាត្រៀមលក្ខណ:បែងចែកតួនាទីភារកិច្ច ទទួលខុសត្រូវក្នុងកម្មវិធីសំណេះសំណាល​ និងចែកស្រូវពូជ​ដល់ប្រជាពលរដ្ឋចំនួន​ ៥.១៤៥គ្រួសារ​ ដែលនឹង​ប្រព្រឹត្តទៅនាថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ។ ដោយមានការអញ្ជើញចូលរួម ពី លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល,​ តំណាងខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់​ ។ សរុបអ្នកចូលរួមមាន​ ១៦នាក់,​ ស្រ្តី​ ៣នាក់​ ។
គោលបំណងនៃកិច្ចប្រជុំរួមមាន៖
-​ ការបង្កើតក្រុមការងារដើម្បីត្រៀមពិនិត្យ និងទទួលស្រូវពូជ
-​ ការងារសហការជាមួយរដ្ឋបាលស្រុក/ក្រុង មូលដ្ឋានឃុំ/សង្កាត់ ដើម្បីស្រង់ទិន្នន័យផលប៉ះពាល់ ខូចខាតនិងទិន្នន័យស្តារឡើងវិញ លើដំណាំស្រូវ និងដំណាំ​រួមផ្សំផ្សេងៗតាមមូលដ្ឋាន​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter