មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំរបាយការណ៍បញ្ចប់កម្មវិធី​ ASPIRE (ASPIRE Programme Completion Report - PCR)​ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel) រាជធានីភ្នំពេញ​
ចេញ​ផ្សាយ ២២ តុលា ២០២២
58

ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​ លោក​ ហ៊ន់​ សុវណ្ណ​ ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​ និងលោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំរបាយការណ៍បញ្ចប់កម្មវិធី​ ASPIRE (ASPIRE Programme Completion Report - PCR)​ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel) រាជធានីភ្នំពេញ​ ។​ ក្រោមអធិបតីភាព ឯកឧត្តមមាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងជានាយកកម្មវិធី​ ASPIRE តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផែនការ​ស្ថិតិ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សាលកវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៤ខេត្ត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter