ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្ដីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារដែលទទួលខុសត្រូវលេីការ ទទួល រាប់ និងទុកដាក់ស្រូវពូជ ត្រៀមចែកជូនដល់ប្រជាពលរដ្ឋទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ សរុបចំនួន ៥.១៤៥គ្រួសារ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម