ព្រឹកថ្ងៃអាទិត្យ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម តាន់ ផាន់ណារ៉ា
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ ថ្នាក់ដឹកនាំ មន្ត្រីរបស់ការិយាល័យផលិតកម្ម និង បសុព្យាបាល ខេត្ត ស្រុកបាកាន ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពតំបន់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកសិករចិញ្ចឹមសត្វ ចំនួន៦៥គ្រួសារ មានគោ ក្របីប្រមាណ៦០០ក្បាល ហើយជាភូមិដែល មានកសិករចិញ្ចឹមសត្វដែលមានចំនួនច្រើននៅឃុំអូរតាប៉ោង ។ ៚ចំពោះ ស្ថានភាពទឹកជំនន់ មិនបង្កឱ្យមានការប៉ះពាល់ដល់សត្វគោក្របីនោះទេ ដោយម្ចាស់បានជម្លៀសទៅដាក់ទីទួលសុវត្ថិភាព ដោយឡែកស្មៅចំណីសត្វម្ចាស់បានច្រូត និងមានចំបេីងផ្គត់ផ្គង់គ្រប់គ្រាន់។
៚៚ឯកឧត្ដមប្រតិភូ បានជួបសំណេះសំណាលជាមួយភ្នាក់ងារសុខភាពសត្វភូមិ អាជ្ញាធរមូលដ្ឋាន និងបានចុះពិនិត្យស្ថានភាពសត្វផ្ទាល់នៅលេីទីទួលដូចជា ទួលដំបូកត្រងិល ទួលកុងយ៉ិត ដែលមានសត្វក្របី សរុបចំនួន៣៥៦ក្បាល ក្នុងពេលនោះឯកឧត្ដមបានផ្តល់ថ្នាំព្យាបាល សម្ភារៈបសុពេទ្យ ជូនភ្នាក់ងារសុខភាពសត្វភូមិចំនួន១១នាក់ ព្រមទាំងផ្តលវ៉ាក់សាំងការពារជំងឺសារទឹកចំនួន១០០០កម្រិត អុតក្តាមចំនួន១០០០កម្រិត ដេីម្បីចាក់ការពារ និងទប់ស្កាត់ជំងឺឆ្លងសត្វក្រោយពេលទឹកជំនន់។