ថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរស្តីទីបានចូលរួមជាមួយ ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុ/ស្រុក បានអមដំណើរ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រតិភូអមដំណើរ អញ្ជើញចុះពិនិត្យ ផ្តល់អនុសាសន៍ដល់គណៈកម្មការថ្នាក់ខេត្ត ក្នុងការរៀបចំទុកដាក់ពូជស្រូវ គ្រឿងបរិភោគជាកញ្ចប់ និងវេទិកាគណៈអធិបតី នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្នុង ពិធីចែកពូជស្រូវ ជូនប្រជាកសិករ ដែលទទួលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់ និង ទីតាំងវេទិកាសំណេះសំណាល ជាមួយមន្រ្តីរាជការខេត្តក្នុងខេត្តពោធិ៍សាត់ នៅមជ្ឈមណ្ឌលបុរី សុភមង្គល ដែលប្រព្រឹិត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយឡែក ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ទទួលបន្ទុកដោយឡែក ទទួលស្រូវពូជពីក្រុមហ៊ុន និង គ្រប់គ្រងស្រូវពូជ។