មាតិកា
លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានចុះពិនិត្យទីតាំងស្រែប្រជាកសិករត្រូវស្តារឡើងវិញ ស្ថិតក្នុង ភូមិលាវ សង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ និង ភូមិផ្សារអណ្តែត ភូមិបត់គគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ តុលា ២០២២
231

ថ្ងៃអាទិត្យ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣  ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្តីទី មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ពោធិ៍សាត់  ដឹកនាំដោយ លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម  បានចុះពិនិត្យទីតាំងស្រែប្រជាកសិករត្រូវស្តារឡើងវិញ ក្រោយពេលសម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ពូជស្រូវអោយកសិករខូចខាតស្រូវ ហើយអាស្តារឡើងវិញបាន ដែលទីតាំងទី១ ស្ថិតក្នុង ភូមិលាវ សង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ 

ដែលមានផ្ទៃដីអាចស្តារ និងបានស្តារឡើងវិញចុងខែតុលា នេះចំនួន៥០ហ ត និងនៅភូមិផ្សារអណ្តែត ភូមិបត់គគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ផ្ទៃដីអាចស្តារឡើងវិញ បានដើមខែ

វិច្ឆិកានេះ ចំនួន ២០០ហត។ក្នុងពេលជាមួយគ្នា នោះដែរ លោកជំទាវក៏បានជួបកសិករផ្ទាល់ និងណែនាំ អោយពួកគាត់ បានរៀបចំដី ការគ្រប់គ្រងទឹក និងអនុវត្ត ទៅតាមការណែនាំពី

អ្នកបច្ចេកទេស មន្ទីរកសិកម្ម អោយបានល្អ និងនឹងត្រូវចេះផ្តល់ពត៌មាន មកជំនាញ អោយទាន់ពេលវេលា ពេលមានបញ្ហាកើតឡើង ដូចជា សត្វល្អិត ជម្ងឺ ខ្យង កណ្តុរ ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter