ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្តីទី បានបែងចែងការងារ ការទទួលខុសត្រូវ ជួយការងាររៀបចំពិធី និងដឹកនាំមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានជួយដល់គណៈកម្មការថ្នាក់ខេត្ត ដោយ គ្រប់គ្រងទុកដាក់ពូជស្រូវដែល ទទួលពីក្រុមហ៊ុនចំនួន ៥១៤,៥តោន និងថែរក្សាដោយរៀបចំថង់ផ្លាស្ទិចគ្របស្រូវតាមស្តង់ តាមស្រុក/ក្រុង នីមួយៗ ដើម្បីរក្សាបាននូវភាពគត់មត់ និងមិនជ្រាបសើម ខូចគុណភាពពូជស្រូវ ។ ដោយឡែក មន្រ្តីមន្ទីរ បានកត់ត្រាបរិមាណអង្កពីក្រុមហ៊ុនចំនួន៧០០ការ៉ុង និងជួយរៀប
វេទិកាគណៈអធិបតី នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម