ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមកម្មវិធីទស្សនៈកិច្ចពិនិត្យវឌ្ឍភាពគម្រោង ផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ របស់អង្កការ PIN នៅក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីដំណើរការនៃការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ។
កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រមការងារគម្រោង S-ret, EU, GIZ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម