ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មន្រ្តី ការិយាល័យផលិតកម្ម និងបសុព្យាបាល, ការិយាល័យផែនការ គណនេយ្យ និងការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមនឹងលោក លោកស្រី នៃមន្ទីរផែនការ ខេត្តពោធិ៍សាត់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងារត្រួតពិនិត្យ ចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរផែនការ ខេត្តពោធិ៍សាត់ ។
គោលបំណងវគ្គបណ្ដុះបណ្ដាលរួមមាន៖
- ធ្វេីបច្ចុប្បន្នភាពលេីទិន្នន័យកសិកម្មរឹតតែសុក្រឹត និងទុកជាព័ត៌មានដល់អ្នករៀបចំគោលនយោបាយ និងអ្នកប្រេីប្រាស់ផ្សេងទៀត គោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យឆ្ពោះទៅសម្រេចគោលដៅ ប្រកបដោយចីរភាព
- បំពេញតម្រូវការសូចនាករណ៍របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
- បង្កេីនផលិតភាព និងការប្រេីប្រាស់ទិន្នន័យដែលមានគុណភាពខ្ពស់ ។
សហការរៀបចំដោយ៖ មន្ទីរផែនការ រាជធានី/ខេត្ត វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្កការស្បៀង និងកសិកម្ម នៃអង្កការសហប្រជាជាតិ ។ សរុបនាក់ចូលរួមមាន ១៤នាក់ ស្រី ៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម