មាតិកា
ការចុះពិនិត្យមើលពីស្ថានភាពស្រែ ដែលរងការប៉ះពាល់ និងខូចខាត ដោយទឹកជំនន់​ នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៥ តុលា ២០២២
56

ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២​ ការិយាល័យក្សេត្រសាស្រ្ត និងការិយាល័យកសិឧស្សាហកម្ម បានជូនគណៈប្រតិភូ ឯកឧត្តម្តអគ្គនាយដ្ឋាន អមដំណើរដោយលោកប្រធាននាយកដ្ឋានដំណាំស្រូវ លោកទទួលបន្ទុកទឹកជំនន់ និងមន្រី្តជាច្រើនរូបទៀតបាន៖

១.ចុះជួបជាមួយកសិរចំនួន ២០គ្រួសារ នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរបស់កសិករ លើបច្ចេកទេសផលិតកម្មដំណាំស្រូវ ការចំណាយលើផលិតកម្ម បញ្ហាទីផ្សារ និងចុះពិនិត្យមើលពីស្ថានភាពស្រែ ដែលរងការប៉ះពាល់ និងខូចខាត ដោយទឹកជំនន់​ ។ 

២.ចុះជួបជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចាំង ម៉េង ដើម្បីស្វែងយល់ពីខ្សែច្រវាក់ទីផ្សារ ការធ្វើកិច្ចសន្យា​ និងចុះពិនិត្យមើលទីតាំងសម្ងួតស្រូវ ទីតាំងកិនស្រូវ និង​ការវិចខ្ចប់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter