មាតិកា
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់សេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ និង អតិថិជន​ (Call Center) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធវីដេអូ Zoom
ចេញ​ផ្សាយ ២៦ តុលា ២០២២
67

ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២​ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោកស្រី សាមិត ​សោភ័ណ លោកស្រី យឹម សុភី និងលោកស្រី ទឹម ចាន់លី  បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់សេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ និង
អតិថិជន​ (Call Center) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីអស់លោក លោកស្រី ជាអនុប្រធានក្រុមការងារ មន្រ្តីបច្ចេកទេស និងមន្រ្តីសម្របសម្រួលក្រុមការងារ មកពីអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ចូលរួមដោយផ្ទាល់) ព្រមទាំងមន្រ្តីជំនាញបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៥ រាជធានី-ខេត្ត (ចូលរួមតាមប្រព័ន្ធវីដេអូ Zoom) សរុបប្រមាណ ១០០នាក់។
គោលបំណងកិច្ចប្រជុំ៖
១)ពិនិត្យវឌ្ឍនភាពការងាររបស់សេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្ម (Call Center)
២)ពិភាក្សាពីបញ្ហាប្រឈមក្នុងការផ្តល់សេវារបស់ក្រុមការងារ និងស្វែងរកដំណោះស្រាយលើបញ្ហាទាំងនោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter