ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរស្តីទី និងលោក លោកស្រី ថ្នាក់ដឹកនំាមន្ទីរ ប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០ សរុប៤០នាក់ បានចូលរួមកម្មវិធីចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន ៥.១៤៥គ្រួសារ ស្មើនិង ៥១៤.៥០០ គ.ក្រ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញអមដំណើរពី ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រតិភូ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលរងខេត្តពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល ទីចាត់ការ ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការបណ្តារមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងប្រជាកសិករមកពីស្រុកបាកាន, កណ្តៀង, ក្រុងពោធិ៍សាត់, ក្រគរ និងតាលោសែនជ័យ យ៉ាងច្រើនកុះករ ។