ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការ យោធាខេត្ដ
កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ១២នាក់ និងកាណូតចំនួន ២គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
វត្ថុតាងរួមមាន៖
- របាំងស្បៃមុង ០៦ ខ្សែ ប្រវែង ១.៥៥០ម៉ែត្រ
- លូកង ចំនួន ០៦មាត់
- បង្គោល ចំនួន ៥៥ដើម
- ត្រីចំរុះទម្ងន់ ២០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម