មាតិកា
កម្មវិធីចែកពូជបន្លែ និងសំភារៈ ដល់កសិករនៅភូមិថ្មី ចំណុច ដូននាគ និងចំណុចទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង គាំទ្រថវិកាពីរាជរដ្ឋាភិបាលជប៉ុន ស្ថិតក្រោមគម្រោងសមាហរណកម្មបោសសំអាតមីន​ និងជួយជនរងគ្រោះដោយសារមីន​ ​CMAC
ចេញ​ផ្សាយ ២៨ តុលា ២០២២
165

ថ្ងៃសុក្រ៤កើតខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានស្តីទី មន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ រួមដំណើរ មានលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ថា វ៉ាន់ថេន មន្ត្រីបសុព្យាបាលខេត្ត  និង លោក អេង សៅណាត អនុប្រធានការិយាល័យកសិកកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកវាលវែង និងភាគីខាងCMAC  ដឹកនាំដោយលោក​ ឡេង​ ជ្រាង  ប្រធាននាយកដ្ឋានកណ្តាល​  និងតំណាង​ CA  Mr. Kumagai បានចូលរួមចែកគ្រាប់ពូជបន្លែ មាន: ពពួកស្ពៃ ត្រសក់ទ្រើង សណ្តែកកួរ ត្រប់ ល្ពៅ ល្ហុង ម្ទេស និងសំភារ:រួមមាន: ស្បៃគ្រប ថាសបណ្តុះកូន ប្លាសស្ទិចគ្របរង កៅស៊ូ ដល់កសិករនៅភូមិថ្មី ចំណុច ដូននាគ និងចំណុចទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ដោយមានកសិករសរុបចំនួន៤៤ គ្រួសារ ក្រោយបានរៀនចប់វគ្គបណ្តុះបណ្តាល បច្ចេកទេសផលិតកម្មដំណាំបន្លែ និងការអនុវត្តការធ្វើបង្ហាញ ក្នុងមួយវដ្តជីវិតដំណាំ ចាប់ពីរៀបចំដីរហូតដល់ប្រមូលផល ដែលមានរយ:ពេលបណ្តុះបណ្តាល​ ៦ថ្ងៃ និងការចុះអនុវត្តតាមផ្ទះ៦ថ្ងៃ ។​ កម្មវិធីនេះមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលជប៉ុន ស្ថិតក្រោមគម្រោងសមាហរណកម្មបោសសំអាតមីន​ និងជួយជនរងគ្រោះដោយសារមីន​ ​CMAC សហការណ៍បណ្តុះបណ្តាលបច្ចេកទេស ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter